(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន៣៣នាក់ ក្នុងនោះសុទ្ធសឹងឆ្លងក្នុងសហគមន៍ ចំណែកអ្នកជំងឺជាសះស្បើយចំនួន១២៨នាក់ និងគ្មានស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៥,៧៤៧នាក់, អ្នកជាសះស្បើយសរុបចំនួន១៣២,០៦៨នាក់, ស្លាប់សរុបចំនួន៣,០៥៤នាក់៕