(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៩.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,១ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១សែននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៩,៤៧២,២៥៤នាក់ (ស្លាប់ ៤២,៤៥៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០០៩,៤៨៦នាក់ (ស្លាប់ ១៥៥,០០០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,១៨៣,៣៥៩នាក់ (ស្លាប់ ៣៤,៩៣៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៧,៩២៤នាក់ (ស្លាប់ ៥៩,១២៥នាក់)
* ថៃ ឆ្លងចំនួន ៣,៦០០,៧៨៧នាក់ (ស្លាប់ ២៥,០៤៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០៩០,៨២៣នាក់ (ស្លាប់ ១,២៦៣នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,៤៤៨នាក់ (ស្លាប់ ១៩,៤៣០នាក់)
* ទ្បាវ ឆ្លងចំនួន ១៧៤,១៣៦នាក់ (ស្លាប់ ៦៦៤នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៥៨៥នាក់ (ស្លាប់ ៣,០៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៣,៧២៦នាក់ (ស្លាប់ ២០៨នាក់)៕