(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រងសន្តិសុខឯកជន តាមបណ្តាសហគ្រាសគ្រឹះស្ថាននៅក្នុងខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ព្រមទាំងតំណាងគ្រឹះស្ថាននានានៅក្នុងខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានណែនាំអំពីកិច្ចការងារជំនាញគ្រប់គ្រងសន្តិសុខឯកជន និងច្បាប់ ព្រមទាំងបានដាក់ទិសដៅមួយចំនួនដូចខាងក្រោម៖

* ស្នើសុំកិច្ចសហការតាមបណ្ដាគ្រឹះស្ថាន ជាមួយក្រុមការងារដើម្បីធ្វើបច្ចុប្បន្នភាព និងឲ្យមានឯកសារពាក់ព័ន្ធឲ្យបានគ្រប់គ្រាន់
* ស្នើឲ្យគ្រឹះស្ថានចាត់បញ្ជូនសន្តិសុខឯកជន ចូលរួមវគ្គបណ្តុះបណ្តាលថ្ងៃទី៧-៨ ខែមេសា ឆ្នាំ២០២២ (ពិសេសប្រធានសន្តិសុខ)
* ការបំពាក់ឯកសណ្ឋាន និងប្រើប្រាស់ឧបករណ៍ឲ្យត្រឹមត្រូវ៕