(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ និងលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានសំណេះសំណាល និងចែកអំណោយដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត ចំនួន២០០នាក់ ក្នុងស្រុកសំឡូត។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លោក សុខ លូ អភិបាលខេត្តបាត់
ដំបង និងលោកស្រី។ ពិធីនេះ ធ្វើឡើងនៅបរិវេណសាលាស្រុកសំឡូត នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

សិស្សទាំង២០០នាក់នោះ ក្នុងម្នាក់ៗទទួលបាន ៖ កង់ចំនួន១គ្រឿង និងសម្ភារសិក្សា ចំនួន១កញ្ចប់ និងលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ កងកម្លាំង ក្រុមការងារយុវជន ទទួលបានថវិកាមួយចំនួនផងដែរ៕