(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៣នាក់ (ឆ្លងសហគមន៍ទាំងអស់), ជាសះស្បើយ៧១នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ WHO៖ អូមីក្រុងទម្រង់ថ្មី BA.2 ក្លាយជាមេរោគសម្បូរជាងគេ នៅជុំវិញពិភពលោក

៣៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់ចិនប្រមាណ ៣.៥លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា, សរុបពីរថ្ងៃនេះចំនួន៥លានដូស

៤៖ មន្រ្តីទូតជាន់ខ្ពស់ចិន៖ ទណ្ឌកម្មនឹងបង្កឱ្យមានវិបត្តិមនុស្សធម៌ថ្មីៗ នៅជុំវិញពិភពលោក

៥៖ សម្តេចតេជោ ហ៊ុន សែន កោតសរសើរលោក គង់ វិបុល និងមន្ត្រីពន្ធដារទាំងអស់ ដែលខិតខំប្រមូលពន្ធជូនរដ្ឋ លើសផែនការជាង ៥៣៨លានដុល្លារ ជាប់កំណត់ត្រាប្រវត្តិសាស្រ្ត

៦៖ លោក ចូ បៃដិនថា អាមេរិកនៅតែផ្តោតជាអាទិភាពលើអាស៊ី-ប៉ាស៊ីហ្វិក ទោះជាប់ដៃដោះស្រាយសង្រ្គាមអ៊ុយក្រែន

៧៖ ក្រសួងសុខាភិបាល ប្រគល់សម្ភារបរិក្ខារវេជ្ជសាស្រ្ត ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ដល់មន្ទីរសុខាភិបាលទូទាំង២៥រាជធានី-ខេត្ត

៨៖ លោក បៃដិន បញ្ជូនមន្រ្តីសន្តិសុខជាតិជាន់ខ្ពស់ ទៅបញ្ចុះបញ្ចូលភាគីឥណ្ឌា ឲ្យចូលរួមដាក់ទណ្ឌកម្មលើរុស្ស៊ី

៩៖ កូរ៉េខាងត្បូងសន្យាផ្តល់កញ្ចប់ឥណទានសម្បទាន ប្រមាណ១.២ប៊ីលានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ

១០៖ កូរ៉េខាងជើងនិយាយកុហក អំពីការធ្វើតេស្ត «មីស៊ីល ICBM កំណាច» កាលពីសប្តាហ៍មុន, នេះបើតាមយោធាកូរ៉េខាងត្បូង

១១៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៏ ដែលនៅតែបន្តប្រមូលផ្តុំធ្វើបាតុកម្មខុសច្បាប់នៅតាមទីសាធារណៈ

១២៖ សហរដ្ឋអាមេរិក៖ មនុស្ស ២៣,៩៧៤នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧១៦នាក់ស្លាប់ ក្នុង១ថ្ងៃ

១៣៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៨១៩,៥៧៩នាក់ (គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២)

១៤៖ ថៃ៖ មនុស្ស ២៥,៣៨៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៧នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

១៥៖ រដ្ឋមន្រ្ដីទេសចរណ៍សង្ឃឹមភ្ញៀវទេសចរដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ទោះបីសាំងឡើងថ្លៃក្តី

១៦៖ អវកាសយានិកអាមេរិកនិងរុស្ស៉ី ត្រៀមជិះយានអវកាស ចុះមកផែនដីវិញជាមួយគ្នា

១៧៖ កូរ៉េខាងត្បូងប្រកាសពីជោគជ័យលើកដំបូង ក្នុងការធ្វើតេស្តរ៉ុក្កែតអវកាស ដែលដំណើរការដោយឥន្ធនៈរឹង

១៨៖ អ៊ុយក្រែនចោទថា កងទ័ពរុស្ស៊ីនៅតែបន្តផ្លោងគ្រាប់នៅតាមសមរភូមិជាច្រើន ទោះសន្យាកាត់បន្ថយសកម្មភាពយោធា

១៩៖ វិភាគអន្តរជាតិ៖ តើលោក ចូ បៃដិន មានផែនការប្ដូររបបដឹកនាំរបស់លោក ពូទីន ឬ?

- ព័ត៌មាន Fresh News Plus

១៖ តុលាការអាមេរិកបើកដៃឲ្យអ្នកប្រើប្រាស់បន្តប្ដឹង Facebook ពាក់ព័ន្ធករណីបំប៉ោងតួលេខ Reach

២៖ Apple នឹងកាត់បន្ថយការផលិត iPhone SE ប្រមាណ ២០ភាគរយនៅក្នុងឆ្នាំ ២០២២នេះ

៣៖ ក្រុមហ៊ុន Vinfast របស់វៀតណាមបានឈានជើងចូលទីផ្សារសហរដ្ឋអាមេរិកតាមរយៈការសាងសង់រោងចក្រផលិតរថយន្តអគ្គីសនីតម្លៃ ២ពាន់លានដុល្លារ

៤៖ ប្រពន្ធ Will Smith ចេញសារជាលើកដំបូង ក្រោយប្តីរបស់ខ្លួនឡើងទះកំផ្លៀង Chris Rock មួយដៃ នៅលើឆាក «Oscars» បង្កការភ្ញាក់ផ្អើល

៥៖ ហូឡង់ បញ្ចប់កំណត់ត្រាជ័យជម្នះរបស់អាល្លឺម៉ង់ តាមរយៈវាយបកតាមស្មើចុងម៉ោង ក្នុងមិត្តភាព

៦៖ ឈីលី ជាន់ដានចាស់អ៉ីតាលី អត់បានទៅលេង World Cup ២សម័យកាលដូចគ្នា

៧៖ ព័រទុយហ្គាល់ កក់កៅអីទៅលេង World Cup លើកទី៦ ជាប់ៗគ្នា នៅពេលទម្លាក់ម៉ាសេដាន

៨៖ ខ្សែបម្រើ Hayden របស់ Newcastle រកការពិន័យ ២៥,០០០ដុល្លារ ពីបទរិះគន់អាជ្ញាកណ្តាល

៩៖ Meta ផ្អាកការសាងសង់មជ្ឈមណ្ឌលទិន្នន័យដ៏ធំនៅក្នុងប្រទេសហូឡង់ បន្ទាប់ពីរដ្ឋាភិបាលធ្វើចំណាត់ការប្រឆាំងជាខ្លាំង

១០៖ តារាចម្រៀងអង់គ្លេស Ed Sheeran និងអ្នកសិល្បៈរួមអាជីព រៃអង្គាសប្រាក់បាន ១៦លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែន