(កំពត)៖ មន្ត្រីនគរបាលខេត្ត បានប្រាប់អង្គភាព Fresh News ថា  ​រន្ទះបាញ់ស្ត្រីម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ក្នុងពីរករណីផ្សេងគ្នា ខណៈមានភ្លៀងធ្លាក់។

ករណីទី១​,ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈភ្លៀងធ្លាក់ ចេញទៅត្រងទឹកភ្លៀង នៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦នេះ ចំណុចក្បែផ្ទះ ជនរងគ្រោះ ស្ថិតក្នុងភូមិស្នាយអញ្ជិត​ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត។ ស្ត្រីរងគ្រោះ ឈ្មោះ ឆេង រឿន អាយុ៤៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

ចំណែកករណីទី២​, ស្ត្រីម្នាក់ត្រូវរន្ទះបាញ់ បណ្តាលឲ្យរបួសធ្ងន់ ខណៈស្ថិតនៅក្នុងផ្ទះរបស់ខ្លួន នៅម៉ោង២៖៤០នាទីរសៀល ថ្ងៃទី៦នេះដែរ ស្ថិតក្នុងភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ស្ត្រីរងគ្រោះមានឈ្មោះ ហេង ស្រីពៅ អាយុ២៣ឆ្នាំ រស់នៅភូមិ ឃុំខាងលើ។ ជនរងគ្រោះក្រោយរន្ទះបាញ់ ត្រូវបានគេយកទៅកប់ដី ដើម្បីសង្គ្រោះជីវិត៕