(ភ្នំពេញ)៖ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ មានកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការគ្រប់គ្រង និងកំណត់បច្ច័យ ឧបត្ថម្ភមន្ដ្រីសង្ឃ នៅរសៀលថ្ងៃទី៦ ខែឧសភា​ ឆ្នាំ២០១៦នេះ ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា និងសម្ដេចព្រះពោធិវង្ស អ៑ំ លឹមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ព្រមទាំង អគ្គាធិការប្រមាណ២៥រូបទៀត។

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានប្រាប់ Fresh News ថា សេចក្ដីព្រាងអនុក្រឹត្យនេះ ធ្វើឡើងក្នុងគោល បំណងលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងមន្ត្រីសង្ឃ ដែលបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា ហើយសេចក្ដីព្រាងអនុក្រឹត្យនេះដែរ មាន៧ជំពូក និង២០មាត្រា៕