(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមផ្ដល់គោលការណ៍ជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យា ដើម្បីឲ្យបម្រើការងារនៅតាមបណ្ដាក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២២។ នេះបើតាមលិខិតរបស់ លោក ព្រំ សុខា រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ឆ្នាំ២០២២នេះ រួមមាន៖

* ទី១៖ មន្ដ្រីជាប់កិច្ចសន្យា ចំនួន១៦,៩៣២នាក់
* ទី២៖ មន្ដ្រីឆ្មាំទំនប់ប្រព័ន្ធធារាសាស្ដ្រជាប់កិច្ចសន្យា ចំនួន២៥០នាក់
* ទី៣៖ គ្រូបង្រៀនពុទ្ធិកសិក្សាជាប់កិច្ចសន្យា ចំនួន១,៤៦២អង្គ/នាក់
* ទី៤៖ គណៈគ្រប់គ្រងពុទ្ធិកសិក្សា ចំនួន៣៥២អង្គ/នាក់
* ទី៥៖ គ្រូបង្រៀនជាប់កិច្ចសន្យា ចំនួន៩,៨៩៦នាក់
* ទី៦៖ គ្រូបង្រៀនជាប់កិច្ចសន្យា ខ្មែរ-ឥស្លាម ចំនួន១៧៨នាក់
* ទី៧៖ គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធ ចំនួន២,៤៧២នាក់
* ទី៨៖ គ្រូបង្រៀនពីរថ្នាក់ពីរពេល (ពីរវេន) ចំនួន១១,៦៧១នាក់
* ទី៩៖ គ្រូបង្រៀនថ្នាក់គួបពីរ ចំនួន២,៥៩៨នាក់
* ទី១០៖ គ្រូបង្រៀនថ្នាក់គួបបី ចំនួន១២០នាក់៕

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រីមុខងារសាធារណៈ៖