(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងនូវមរណទុក្ខ និងការសោកស្តាយយ៉ាងក្រៀមក្រំបំផុតជាមួយឧកញ៉ា សុខ ស្រស់ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកណ្តាល-កំពង់ឆ្នាំង និងភរិយា ព្រមទាំងក្រុមគ្រួសារ ចំពោះការទទួលមរណភាពរបស់មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេងអាយ ដែលជាឪពុកបង្កើត ឪពុកក្មេក និងជាជីតា។

អ្នកឧកញ៉ា បានចាត់ទុកមរណភាពមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ជាការបាត់បង់ដ៏គួរឱ្យសោកស្តាយបំផុតនូវឪពុកបង្កើត ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុត របស់កូនៗ និងចៅៗ ដោយមួយជីវិតមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ បានខិតខំធ្វើអំពើល្អ ដែលជាពុទ្ធសាសនូបត្ថម្ភក៏ដ៏ថ្លៃថ្លាមួយរូប និងបានបូជាកម្លាំងកាយចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្ដល់ដំបូន្មានល្អៗ ដល់កូនៗ និងចៅៗឱ្យក្លាយជាប្រជាពលរដ្ឋដ៏ល្អក្នុងសង្គម។

នៅក្នុងវេលាប្រកបដោយក្តីរំជួលចិត្តនិងសមានទុក្ខដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា គិត ម៉េង ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា សូមសម្ដែងនូវសេចក្ដីសោកស្ដាយ និងចូលរួមរំលែកទុក្ខដោយក្តីសោកសង្រេងបំផុត ជាមួយឧកញ៉ា និងភរិយា ព្រមទាំងក្រុមគ្រួសារនៃសព និងសូមបួងសួងជូនវិញ្ញាណក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ មាន សំអាត ហៅ តែ សេចអាយ សូមបានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕