(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៨.៨លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,០ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៣សែននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៩,២៧៤,៨៤៩នាក់ (ស្លាប់ ៤២,៣៥៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០០១,៧៥១នាក់ (ស្លាប់ ១៥៤,៧៧៤នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,១៥២,២០៣នាក់ (ស្លាប់ ៣៤,៨៤២នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៧,៣៧៦នាក់ (ស្លាប់ ៥៩,០៣០នាក់)
* ថៃ ឆ្លងចំនួន ៣,៥៧៥,៣៩៨នាក់ (ស្លាប់ ២៤,៩៦១នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០៧៦,៩៣០នាក់ (ស្លាប់ ១,២៥៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,០២១នាក់ (ស្លាប់ ១៩,៤៣០នាក់)
* ទ្បាវ ឆ្លងចំនួន ១៦៩,២៥៦នាក់ (ស្លាប់ ៦៦១នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៥១៣នាក់ (ស្លាប់ ៣,០៥៤នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣២,១៩៤នាក់ (ស្លាប់ ២០៣នាក់)៕