(កំពង់ធំ)៖ លោក ងា នឹង ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ ស្រុកប្រាសាទសំបូរ បានថ្លែងថា អាជ្ញាធរត្រូវតែចូលរួមសហការគ្នាជាមួយសហគមន៍ ដើម្បីដោះស្រាយ និងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួនុំ

លោកថ្លែងបែបនេះ ពេលតំណាងលោក ទង គឹមតុល អភិបាល ស្រុកប្រាសាទសំបូរ ចូលរួមក្នុងកិច្ចប្រជុំសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ និងតំណាង សហគមន៍ ដើម្បីពិភាក្សាពីបញ្ហារបស់សហគមន៍មូលដ្ឋានស្រុកប្រាសាទសំបូរ ដែលរៀបចំឡើងដោយអង្គការវិទ្យា ស្ថានតស៊ូមតិ និងគោលនយោបាយ (API) នៅសាលប្រជុំសាលាស្រុកប្រាសាទសំបូរ នាព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២។

លោក ងា នឹង បានកោតសរសើរខ្ពស់ចំពោះអាជ្ញាធរ និងសហគមន៍ ដែលបានខិតខំប្រឹងប្រែកធ្វើការងារសម្រាប់ អភិវឌ្ឍលំនៅមូលដ្ឋានរបស់ខ្លួនទទួលបានជោគជ័យ ជាពិសេសនោះគឺអង្គការអង្គការវិទ្យាស្ថានតស៊ូមតិ និងគោល នយោបាយ (API) ដែលបានជួយគាំទ្រ និងលើកកម្ពស់សមត្ថភាពដល់សហគមន៍ នៅក្នុងការអភិវឌ្ឍន និងជំរុញឲ្យមានកិច្ចសហប្រតិបត្តិការល្អរវាងអាជ្ញាធរ និងសហគមន៍នាពេលកន្លងមក។ លោកបានសំណូមពរលើកទឹក ចិត្តឱ្យអាជ្ញាធរ សហគមន៍ និងអង្គការ ខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើឲ្យសហគមន៍ ទទួលបានការអភិវឌ្ឍកាន់តែប្រសើរបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែចូលរួមសហការជាមួយសហគមន៍ ដើម្បីដោះស្រាយ និងអភិវឌ្ឍនមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការ រួមគ្នាដោះស្រាយ។ ជាពិសេសក្នុងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ក្នុងភូមិសាស្ត្រក្នុងសហគមន៍ឲ្យបានទាន់ ពេលវេលា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅថ្នាក់ មូលដ្ឋានដើម្បីគាំទ្រ និងពង្រឹងសម្ថភាពជាអ្នកដឹកនាំ ពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ ព្រមទាំងស្វែងរក ដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលលា និងទទួលបានប្រសិទ្ធភាពខ្ពស់៕