(ភ្នំពេញ)៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន៨លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ (ស្រី២នាក់) រងរបួសធ្ងន់៦នាក់ ​(ស្រី២នាក់) និងរបួសស្រាល៣នាក់ (ប្រុស)​នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ៨លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៥ គ្រឿង រួមមានម៉ូតូ​ចំនួន ៧គ្រឿង រថយន្តធុនតូច ចំនួន៥គ្រឿង  និងរថយន្តធុនធំ ចំនួន៣គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណីគ្រោះថ្នាក់ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក (ស្លាប់៣នាក់ ), បត់គ្រោះថ្នាក់១លើក មិនគោរពសិទ្ធិ១លើក និងមិនប្រកាន់ស្តាំ ២លើក (ស្លាប់២នាក់) ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍៧នាក់ (យប់៣នាក់)។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ​២០១៦ម្សិលមិញនេះ ​ ​​លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យាន​យន្តដែល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៥០៨៣គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន ២៤៣៨គ្រឿង ​និងពិន័យ​សរុប ២៦៤៥គ្រឿង ៕