(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារនាំយកអំណោយជាសម្ភារស្បៀងអាហារ និងថវិកាជាអំណោយរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន១គ្រួសារ ជាស្ត្រីមេម៉ាយមានឈ្មោះ សយ ស៊ន អាយុ៦៥ឆ្នាំ កូន២នាក់ ចៅស្រី៦នាក់ រស់នៅក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អំណោយដែលក្រុមការងារបាននាំយកទៅប្រគល់ជូនរួមមាន៖

*អង្ករចំនួន៥០គីឡូក្រាម
*ត្រីខចំនួន០២យួរ
*ទឹកត្រីចំនួន០២យួរ
*ទឹកស៊ីអ៊ីវចំនួន០២យួរ
*ឃីដចំនួន០២កញ្ចប់
*ថវិកាចំនួន៣៦០,០០០រៀល។

ក្នុងឱកាសនោះ ដោយពិនិត្យឃើញជាក់ស្ដែងលោកយាយ និងចៅៗ១គ្រួសារទៀត មានជីវភាពខ្វះខាតលោក ប៉ាន សេរី ប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត ជំនួសមុខលោក គាត ហ៊ុល ក៏បាននាំយក អំណោយប្រគល់ជូនដល់លោកយាយ ភ្លាមៗ នៅវេលាជាមួយគ្នានេះផងដែរ៕