(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងអំពី «កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅ» ដោយបានអំពាវនាវដល់សមាគមទេសចរណ៍ ផ្នែក ឯកជន និងស្ថាប័នពាក់ព័ន្ធចូលរួមផ្សព្វផ្សាយបន្ត រួមទាំងរៀបចំកញ្ចប់ទស្សនកិច្ចថ្មីៗ បង្កើនទំនាក់ទំនងជាមួយដៃគូក្នុងនិងក្រៅប្រទេស សំដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនកម្ពុជាកាន់តែច្រើនឡើងវិញ។

ក្រសួងទេសចរណ៍បានបន្តថាកម្ពុជាបានបើកទទួលទេសចរចាក់វ៉ាក់សាំងកូវីដ១៩ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកការធ្វើដំណើរតាមច្រកអន្តរជាតិទាំងអស់ឡើងវិញ និងផ្ដល់ទិដ្ឋាការនៅពេលមកដល់ (Visa on Arrival) ការលុបចោលលក្ខខណ្ឌតម្រូវឱ្យបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមានរយៈពេល៧២ម៉ោងមុនពេលមកដល់ និងការលុបចោលលក្ខខណ្ឌតម្រូវឱ្យធ្វើតេស្តរហ័សពេលមកដល់សម្រាប់អ្នកដំណើរជាតិ-អន្តរជាតិដែលមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលមានជាខេមរភាសា ភាសាអង់គ្លេស និងភាសាចិន៖