(បន្ទាយមានជ័យ)៖ កាំភ្លើង AK ១ដើមសល់ពីសម័យសង្គ្រាមមាន៨គ្រាប់ត្រូវបានបុរសវ័យចំណាស់២នាក់ទៅបង់សំណាញ់រាវចុះឡើងប្រទះឃើញ និងបាន
យកទៅប្រគល់ឲ្យមេភូមិ។ រឿងនេះកើតឡើងនៅ នៅចំណុចភូមិរស្មីមានជ័យ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសទាំង២ដែលរើសបានកាំភ្លើងនោះមានឈ្មោះ សុំ លាន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងឈ្មោះមុិញ ឈិន ប្រុស អាយុ៥៧ ឆ្នាំ រស់នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

មុនពេលកើតហេតុនោះ អ្នកទាំង២បានទៅបង់សំណាញ់រកត្រីជាប់ព្រំប្រទល់ស្រុកអូរជ្រៅនិងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។ ពេលទៅដល់អូរអ្នកទាំង២បានចុះបង់សំណាញ់មួយសន្ទុះក្រោយមកក៏ចុះត្រៀបសំណាញ់ដើម្បីរកត្រីនៅក្នុងសំណាញ់ពេលនោះ។ កំពុងតែត្រៀបសំណាញ់ក៏ប្រទះឃើញកាំភ្លើងម៉ាកអាកា ផលិតនៅឆ្នាំ ១៩៦៥ លេខសំគាល់K321 មានគ្រាប់ចំនួន៨គ្រាប់អាចបាញ់បាន។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តថា ក្រោយពីឃើញកាំភ្លើង ដូច្នោះអ្នកទាំង២ ទូរស័ព្ទមកប្រាប់លោកមេភូមិរស្មីមានជ័យ។ ពេលនោះមេភូមិបានមកដល់កន្លែងអូរនោះហើយបានយកកាំភ្លើងមកផ្ទះបានយកទៅប្រគល់ជូនទៅឲ្យសមត្ថកិច្ចបន្តដើម្បីកុំឲ្យមានរឿង៕