(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំគ្រូពេទ្យកម្ពុជា ឲ្យស្វែងយល់ និងទាញយកប្រយោជន៍ពីឱសថបុរាណចិន ដែលប្រើសម្រាប់ព្យាបាលជំងឺកូវីដ១៩

២៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យក្រសួងសុខាភិបាលពិចារណាផ្តល់ភាពស្របច្បាប់ លើការវះកាត់ប្តូរក្រលៀននៅក្នុងប្រទេស តែមិនអនុញ្ញាតឲ្យមានការជួញដូរ

៣៖ សម្ដេចតេជោ ហ៊ុន សែន នៅតែចាត់ទុកការបង្កើនសមត្ថភាពគ្រូពេទ្យជារឿងសំខាន់ បូកជាមួយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាដល់ការព្យាបាលកាន់តែប្រសើរ

៤៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាររបស់សម្តេចដែលប្រកាសអំពីការបើកប្រាក់ខែឌុប នៅខែមីនា-មេសានោះ គឺជាសារចាស់នៅលើហ្វេសបុកទេ

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសផ្តល់ជំនួយវ៉ាក់សាំង ២០លានដូសបន្ថែម ពីរដ្ឋាភិបាលចិន ធ្វើឱ្យកម្ពុជាធានាបាននូវចំនួនវ៉ាក់សាំង សម្រាប់ចាក់ជូនពលរដ្ឋការពារជំងឺកូវីដ១៩

៦៖ សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំបានចែករំលែកបទពិសោធន៍ទៅកាន់ប្រទេសជាមិត្តជាច្រើន ពាក់ព័ន្ធការងារប្រយុទ្ធនឹងជំងឺកូវីដ១៩ ហើយភាពជោគជ័យរបស់កម្ពុជា គឺការចាក់វ៉ាក់សាំងឈរលើយុទ្ធសាស្ត្រផ្ការីក»

៧៖ សម្តេចតេជោ ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរនៅអ៊ុយក្រែន ទាំង២៣គ្រួសារ រួមសុខរួមទុក្ខជាមួយរដ្ឋាភិបាល និងពលរដ្ឋអ៊ុយក្រែន

៨៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដនៅកម្ពុជា

៩៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ បានជោគជ័យតាមផែនការ

១០៖ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គ.ជ.អ.ប ដែលបំពេញតួនាទីដឹកនាំ សម្រេចបានសមិទ្ធផលគួរជាទីមោទនៈ

១១៖ សម្តេចតេជោ ហ៊ុន សែន៖ បើមិនបានផ្ទេរអំណាច និងមុខងារទៅមូលដ្ឋានទេ មិនអាចធ្វើឱ្យការគ្រប់គ្រង បានល្អប្រសើរនោះឡើយ

១២៖ សម្តេចតេជោ ហ៊ុន សែន៖ ជំរុញដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងប្រព័ន្ធអភិបាលកិច្ចឌីជីថល នៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីធានាការផ្តល់សេវាសាធារណៈជូនពលរដ្ឋបានឆាប់រហ័ស

១៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ពង្រឹងការគ្រប់គ្រងការប្រមូលចំណូល និងចំណាយឱ្យប្រកបដោយតម្លាភាព

១៤៖ នាយករដ្ឋមន្ត្រីជប៉ុន៖ ពិភពលោកគួររៀនសូត្រពីស្មារតីសន្តិភាពរបស់កម្ពុជា

១៥៖ លោក ហ្សេលេនស្គី ព្រមានថាបើកិច្ចចរចាជាមួយរុស្ស៊ី បរាជ័យ, សង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង

១៦៖ តួកគីអះអាងថា រុស្ស៊ី និងអ៊ុយក្រែន កាន់តែខិតជិតទៅរកកិច្ចព្រមព្រៀង បញ្ចប់សង្រ្គាម

១៧៖ អ៊ុយក្រែន ប្រាប់រុស្ស៊ី៖ គ្មានផ្លូវឡើយ ដែលយើងនឹងទម្លាក់អាវុធសុំចុះចាញ់

១៨៖ សហភាពអឺរ៉ុបនឹងពិចារណា ជុំវិញការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៉ី ខណៈមេដឹកនាំលោកខាងលិច ត្រៀមជួបមុខគ្នា

- ព័ត៌មាន Fresh News Plus

១៖ អូស្ត្រាលីទាមទារឱ្យក្រុមហ៊ុន Big Tech អាមេរិក បង្ហាញពីរបៀបនៃការគ្រប់គ្រង និងទប់ស្កាត់ «ព័ត៌មានក្លែងក្លាយ»

២៖ កម្មវិធី Telegram ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីលវិញ បន្ទាប់ពីបានចូលរួមទប់ស្កាត់ព័ត៌មានមិនពិត

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)