(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៦.៩លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៧ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ២សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៧,៩៥៨,០៤៨នាក់ (ស្លាប់ ៤១,៨៨០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩៦២,៤៨៣នាក់ (ស្លាប់ ១៥៣,៧៣៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៩៩៣,១២៤នាក់ (ស្លាប់ ៣៤,៤០០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៤,២៨៦នាក់ (ស្លាប់ ៥៨,២៦៣នាក់)
* ថៃ ឆ្លងចំនួន ៣,៣៥៣,៩៦៩នាក់ (ស្លាប់ ២៤,២៤៩នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,០១៥,០១៧នាក់ (ស្លាប់ ១,១៩៤នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៨,៩៩០នាក់ (ស្លាប់ ១៩,៤២៥នាក់)
* ទ្បាវ ឆ្លងចំនួន ១៥២,៩៥៧នាក់ (ស្លាប់ ៦៤៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៤,៩៨៦នាក់ (ស្លាប់ ៣,០៥១នាក់)
* ព្រុយណេ ឆ្លងចំនួន ១២៤,៧១៦នាក់ (ស្លាប់ ១៨៩នាក់)៕