(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់នូវជំនួបទ្វេភាគី និងសន្និសីទរួមហើយនោះ នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរៀបចំពិធីជប់លៀងផ្លូវការជូន លោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។

នាយករដ្ឋមន្រ្តីជប៉ុន បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង២៖៤៥នាទី រសៀលថ្ងៃទី២០ ខែមីនានេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕