(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ព្រមទាំងមន្រ្តីនគរបាលក្រោមឱវាទ បានផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល នៃខួបចម្រើនជន្មាយុ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។

ឆ្លៀតក្នុងឱកាសដ៏មហាវិសេសវិសាលនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យជូន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃភ្លឺថ្លា។

ជាថ្មីម្ដងទៀត យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅប្រុសចៅស្រី សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕