(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប២៣ករណី ក្នុងនោះ ករណីប្រើប្រាស់៧ករណី, ដឹកជញ្ជូនរក្សាទុក៣ករណី, ដាំដុះ១ករណី, ជួញដូរ១២ករណី និងឃាត់ខ្លួនជនសង្ស័យ៣២នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៤៤១ករណី ឃាត់មនុស្ស៣២៨៦នាក់ (ស្រី២៦០នាក់)៕