(ភ្នំពេញ)៖ គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា គណៈកម្មការជ្រើស រើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង នឹងរៀបចំជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូងចំនួន៥រូប ដែលរួមមាន អតីតចៅក្រម ចំនួន១រូប បុគ្គលដែលមានចំណេះដឹង និងបទពិសោធផ្នែកច្បាប់ ចំនួន២រូប និងបុគ្គលដែលមានចំណេះដឹងនិងបទពិសោធផ្នែកសេដ្ឋកិច្ច ចំនួន២រូប។

បេក្ខជនដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ត្រូវមានសញ្ជាតិខ្មែរ មានអាយុយ៉ាងតិច៣៥ឆ្នាំ និងត្រូវមានលក្ខណសម្បត្តិមួយចំនួនទៀត ដូចមានចែងក្នុងសេចក្តីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្មចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្តីពីការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជាដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង។ បេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២២។

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំធ្វើជាសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង អាចមកទទួលពាក្យស្នើសុំនៅអគ្គនាយកដ្ឋាន ក.ប.ប. រៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានផ្លូវលេខ១៨ ភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬអាចទាញយកតាមរយៈគេហទំព័រ www.ccfdg.gov.kh ឬអាចទាញយកពាក្យស្នើសុំធ្វើជាសមាជិកគ.ប.ក. ដែលជាបុគ្គលឯករាជ្យ ដូចជូនភ្ជាប់ខាងក្រោម។

https://drive.google.com/file/d/1URfD-2kcKoLs7WAiZWW7oS9YD7lHOqCk/view?usp=sharing,
https://docs.google.com/document/d/1URnPPHWjLV6j59mvTWatYsmN-ASEBiAs/edit?usp=sharing&ouid=111002752239186247759&rtpof=true&sd=true

បេក្ខជនដែលមានបំណងដាក់ពាក្យស្នើសុំអាចទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈទូរស័ព្ទលេខ (៨៥៥ ) ៩៨ ៨៨៩ ៨៨៩ ឬ (៨៥៥) ៧៨ ៨៦៨ ៦៩៨។

ទីតាំងអគ្គនាយកដ្ឋាន ក.ប.ប. ៖ https://goo.gl/maps/LJEyTLhj1AdAiTeB7