(ភ្នំពេញ)៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួន១៣៩.២៣០ដូសទៀត ដែលត្រូវបានទិញដោយការប្រើប្រាស់ថវិកាអាស៊ាន បានដឹកមកដល់ប្រទេសកម្ពុជា ហើយនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ។

សម្រាប់ការមកដល់នូវវ៉ាក់សាំងនេះ លោកស្រី យក់ សម្បត្តិ បានអញ្ជើញទទួល នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា កន្លងមក ASEAN មានថវិកាសម្រាប់ទិញវ៉ាក់សាំងឱ្យប្រទេសសមាជិកនីមួយៗ ហើយដែលបានប្រគល់ជូនអង្គការ UNICEF ធ្វើលទ្ធកម្មទិញជូន ក្នុងនោះជាប្រភេទវ៉ាក់សាំង Pfizer។ ថវិកាសរុបដែលប្រទេសសមាជិកនីមួយៗត្រូវទទួលបានគឺ ១,១លានដុល្លាអាមេរិកស្មើនឹងចំនួនវ៉ាក់សាំង ដែលទទួលបានគឺ១៣៩.២៣០ដូស៕