(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក យូ សិរីវុឌ្ឍ នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ សូមចូលរួមអបអរសាទរ និងជូនពរដល់ឧកញ៉ា អ៊ូ ឆាយ ក្នុងឱកាសដែលសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា»។

ខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមគោរពបួងសួងជូនពរជ័យ សិរីមង្គល ប្រាជ្ញាឈ្លាសវៃ វិបុលសុខមហាប្រសើរថ្លៃថ្លាគ្រប់ប្រការ ជូនចំពោះអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងទទួលបានជោគជ័យ រីកចម្រើ រុងរឿង ជានិច្ចនិរន្តរ៍៕