(ស្វាយរៀង)៖ មនុស្សចំនួន៤នាក់ស្លាប់នៅកន្លែងកើតហេតុនិងរបួសម្នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែនដឹកដី និងរថយន្តហាយឡែនឌ័រ នាវេលាទាបភ្លឺថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ នៅចំណុចកែងបំបែកជា៤បាក់រនាស់ ស្ថិតក្នុងភូមិភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោកវរសេនីយ៍ទោ កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ បានបណ្ដាលឲ្យមនុស្សចំនួន៤នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្តបែនដឹកដី បើកបរមិនគោរពសិទ្ធិអាទិភាព។

លោកអធិការបានបញ្ជាក់ថា នៅមុនពេលកើតហេតុមានរថយន្តបែនដឹកដី បានធ្វើដំណើរពីទិសខាងជើងមកត្បូងស្រាប់តែមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួនកែងបាក់រនាស់បុកជាមួយរថយន្តហាយឡែនឌ័រ ដែលធ្វើដំណើរពីកើតទៅលិចយ៉ាងពេញទំហឹងតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ និងធ្វើការវាស់វែងចំណែកសពជនរងគ្រោះទាំង៤នាក់ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត៕