(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៦.០លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៣,៥ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៤សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៧,១៧៤,៤២៣នាក់ (ស្លាប់ ៤១,៦៨៣នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៩៤៨,៦១០នាក់ (ស្លាប់ ១៥៣,៤១១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៩៥១,៦៧៨នាក់ (ស្លាប់ ៣៤,២៤៤នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៣,២០១នាក់ (ស្លាប់ ៥៧,៩៩៩នាក់)
* ថៃ ឆ្លងចំនួន ៣,៣០៣,១៦៩នាក់ (ស្លាប់ ២៤,០៧៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩៩៦,៩១៤នាក់ (ស្លាប់ ១,១៩១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៨,៣៨៤នាក់ (ស្លាប់ ១៩,៤២០នាក់)
* ទ្បាវ ឆ្លងចំនួន ១៥០,៦៣៩នាក់ (ស្លាប់ ៦៤៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៤,៧៧២នាក់ (ស្លាប់ ៣,០៤៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១២១,៩៥៧នាក់ (ស្លាប់ ១៧៨នាក់)៕