(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសមួយ បង្ហាញអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ របស់ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ រដ្ឋមន្រ្តី ការបរទេសនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មកកាន់ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែមីនាឆ្នាំ២០២២។

អំឡុងបំពេញព្រះរាជទស្សនកិច្ច១ថ្ងៃ នៅកម្ពុជា ព្រះអង្គម្ចាស់ ហ្វាសាល់ ប៊ីន ហ្វាហាន់ អាល់ សូដ បានយាងជួបពិភាក្សាទ្វេភាគីជាមួយ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ព្រមទាំងបានចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ខាងក្រោមនេះជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ដែលប្រកាសដោយក្រសួងការបរទេស៖