(កំពង់ធំ)៖ ខេត្តកំពង់ធំ បានរៀបចំបិទការប្រកួតកីឡាសិស្សបឋមសិក្សាឆ្នាំ២០២១-២០២២ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ក្រោមវត្តមានលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាកីឡាករ-កីឡាការិនីជិត៤០០នាក់ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

លោក ឃឹម សេង ប្រធានការិយា័យកីឡា នៃមន្ទីរអប់រំ យុវជន និងកកីឡា ខេត្តកំពង់ធំ បានលើកឡើងពីចំនួនកីឡាករចូលរួមប្រកួតជ្រើសរើសជើងឯកគឺមានចំនួន៣៤៦នាក់ ស្រី ១០៤នាក់ ដែលមកពី៩ ក្រុង ស្រុក ទូទាំងខេត្ត ក្នុងនោះប្រភេទបាល់ទាត់មាន០ ក្រុម ស្មើ១៦២នាក់ ស្រី៣៦នាក់ បាល់ទះមាន៨ក្រុមស្មើ ១០៨នាក់ ស្រី៣៦នាក់ បាល់បោះមាន៣ ក្រុមស្មើ៣៦នាក់ ស្រី១២នាក់ និងអត្តពលកម្មមាន១០ ក្រុម ស្មើ៤០នាក់ ស្រី២០នាក់។

លោកបានបន្តទៀតថា ការប្រកួតនេះមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសយកកីឡាករដែលល្អ សម្រាប់យកទៅប្រកួតនៅថា្នក់ជាតិនៅពេលខាងមុខ។

លោក តាន់ បុនហុង បានផ្តាំផ្ញើដល់កីឡាករកីឡាការិនីទាំងអស់ ត្រូវបញ្ចេញសមត្ថភាពឱ្យអស់ ដើម្បីទទួលបានជោគជ័យជូនសាលារៀនក៏ដូចជាស្រុករបស់ខ្លួនការប្រកួតប្រជែងមិនមែនតែប្រើកំលាំងបាយនោះទេ គឺត្រូវប្រើលក្ខណៈបច្ចេកទេស ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា គោរពតាមបទបញ្ជាផ្ទៃក្នុង ធ្វើការួបរួមគ្នាសាមគ្គីគ្នាឈ្នះដោយកិត្តិយស ចាញ់ដោយកិត្តិយស។

លោកបានផ្តាំផ្ញើដល់កីឡាករទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញឿនវាបំផ្លាញអនាគតរបស់យើង ត្រូវគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំរៀនសូត្រ ដើម្បីឱ្យក្លាយជាពលរដ្ឋល្អក្នុងការបម្រើសង្គមជាតិ និងបន្តចូលរួមអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា លទ្ធផលទទួបានរួមមាន៖

*ផ្នែកអត្តពលកម្មល្បែងកុមារបានទៅលេខ១ បានទៅលើស្រុកសណ្ដាន់
*ផ្នែកកីឡាក្រុមបាល់បោះនារីលេខ១ បានទៅក្រុងស្ទឹងសែនសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលាក់
*បាល់បោះកុមារាលេខ១ បានទៅក្រុមស្ទឹងសែនសាលាបឋមសិក្សាហ៊ុនសែនអាចារ្យលាក់
*បាល់ទះកុមារីលេខ១ បានទៅក្រុងស្ទឹងសែនសាលាបឋមសិក្សាក្រចាប់
*បាល់ទះកុមារាលេខ១ បានទៅសាកស្រុកសណ្ដាន់សាលាបឋមសិក្សាវង្សមានរិទ្ធ
*បាល់ទាត់នារីលេខ១ បានទៅស្រុកប្រាសាទសំបូរសាលាបឋមសិក្សាកូនក្អែក
*បាល់ទាត់បុរសលេខ១ បានទៅស្រុកប្រាសាទបល័្លង្កសាលាបឋមសិក្សា ក្រយា៕