(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីសែន ក្រុងពាលី បញ្ចុះបឋមសិលា សាងសង់ស្លាកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី។

ពិធីក៏មានការចូលរួមលោក លោកស្រី ស្នងការរង នាយ នាយរងការិយាល័យ និងមន្ត្រីក្រោមឱវាទជាច្រើនរូប នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ការសាងសង់ស្លាកថ្មីឡើងវិញ ដើម្បីសម្គាល់ឈ្មោះអង្គភាព និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ស្ថាប័នពាក់ព័ន្ធងាយប្រាស្រ័យទាក់ទងការងារ។ លើសពីនេះក៏ជាការរួមសាមគ្គីគ្នា សាងសមិទ្ធផលថ្មី ដើម្បីបន្សល់ទុកស្នាដៃដល់មនុស្សជំនាន់ក្រោយ។

ក្រៅពីធ្វើស្លាកថ្មី, លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានកំពុងសាងសង់អគារបណ្ណាល័យ ចំណតរថយន្តខ្នាតធំ សួនច្បារ និងបានដាំឈើ ដាំផ្កា បែបធម្មជាតិជាច្រើនប្រភេទ ដើម្បីលើកកម្ពស់សោភ័ណភាពកន្លែងធ្វើការផងដែរ៕