(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធការកាន់កាប់ដីនៅលើកកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ សូមរុះរើសំណង់ និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័សបំផុត និងឈប់ទន្រ្ទានកាន់កាប់ដីរដ្ឋ ឬទិញលក់ដីរដ្ឋតទៅទៀត បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខចំពោះច្បាប់ជាមិនខាន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ទីតាំងដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ គឺជាដីរបស់រដ្ឋហើយទីតាំងដីនៅលើកោះទទឹងនេះ ត្រូវបានរាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍន៍ជារម្មណីយ៍ដ្ឋានអេកូរទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

រដ្ឋបាលខេត្ត បានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានកាន់កាប់ដី និងរស់នៅលើកោះទទឹង ជាទីតាំងដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង៖