(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់ចំនួន ៦រូប។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ ។

សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ទាំង៦រូបនេះ រួមមាន៖

ទី១៖ លោក សួន វិសាល
ទី៖ លោក សូរ ចាន់ធី
ទី៣៖ ពេជ្រ សូរិយា
ទី៤៖ លោក ផន ស៊ីន
ទី៥៖ លោក គង់ សំអុន
និងទី៦៖ លោក តុំ ប៊ុនផាន់៕