(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤០នាក់ (ករណីនាំចូល១៥នាក់ និងសហគមន៍១២៥នាក់), ជាសះស្បើយ៣១១នាក់ និងស្លាប់១នាក់

២៖ ប្រធានាធិបតីអ៊ុយក្រែនថា កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី កាន់តែមានភាពប្រាកដនិយមជាងមុន

៣៖ មេទ័ពស្វ័យការពារជើងទឹកជប៉ុន ទស្សនកិច្ចមូលដ្ឋានទ័ពរាម (របស់បងសារាយជាង១១នាទី)

៤៖ លោក ហ្សេលេនស្គី បញ្ជាក់ថាថ្មីថាអ៊ុយក្រែន ត្រូវតែទទួលស្គាល់ថាខ្លួនមិនអាចចូល NATO បានឡើយ

៥៖ ក្រសួងព័ត៌មាន សម្រេចមិនបន្តអាជ្ញាប័ណ្ណដល់អង្គភាពព័ត៌មានចំនួន៣ ក្រោយផ្សព្វផ្សាយព័ត៌មានបំពានក្រមសីលធម៌វិជ្ជាជីវៈ

៦៖ សហភាពអឺរ៉ុបអនុម័តទណ្ឌកម្មថ្មីលើប្រទេសរុស្ស៊ី ផ្តោតលើវិស័យថាមពល ដែក និងទំនិញផ្សេងទៀត

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៦៣,៨២៥នាក់ (គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២)

៨៖ រុស្ស៊ី សម្រេចហាម ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន, នាយករដ្ឋមន្ត្រីកាណាដា និងមន្ត្រីជាន់ខ្ពស់អាមេរិក ជាន់ទឹកដីរបស់ខ្លួន

៩៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែមីនា ត្រូវបានលើកពេល

១០៖ លោក ចូ បៃដិន គ្រោងនឹងប្រកាសផ្ដល់ជំនួយយោធាបន្ថែម ៨០០លានដុល្លារ ឱ្យអ៊ុយក្រែន

១១៖ UN៖ ជនភៀសខ្លួនអ៊ុយក្រែន កើនដល់ ៣លាននាក់ ធ្វើដំណើរទៅដល់ប្រទេសក្បែរខាង

១២៖ ចក្ខុវិស័យតម្រូវការប្រេងពិភពលោកជួបប្រទះហានិភ័យពីសង្គ្រាមនៅអ៊ុយក្រែន និងអតិផរណា

១៣៖ របាយការណ៍ ADB៖ កូវីដ-១៩ ធ្វើឱ្យប្រជាជន ៤.៧លាននាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ រស់នៅក្រោម «បន្ទាត់ភាពក្រីក្រ»

១៤៖ ប្រធានាធិបតីអ៊ុយក្រែនថា កិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី កាន់តែមានភាពប្រាកដនិយមជាងមុន

១៥៖ អ្នកកាន់កាមេរ៉ារបស់ទូរទស្សន៍អាមេរិក Fox News និងអ្នកកាសែតអ៊ុយក្រែន បាត់បង់ជីវិត ក្នុងសង្រ្គាមនៅអ៊ុយក្រែន

១៦៖ រុស្ស៉ីដកខ្លួនជាផ្លូវការចេញពីក្រុមប្រឹក្សាអឺរ៉ុប ដើម្បីកុំឱ្យគេបោះឆ្នោតបណ្តេញបានមុន

១៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ២៥,៣៥៩នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩០១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៨៖ ថៃ៖ មនុស្ស ២៣,៩៤៥នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧០នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃពុធនេះ

១៩៖ កូរ៉េខាងត្បូងរាយការណ៍ពី ករណីឆ្លងកូវីដ១៩ ជាង៤០០,០០០នាក់ ក្នុងមួយថ្ងៃ

២០៖ កូរ៉េខាងត្បូងអះអាងថា ការធ្វើតេស្តមីស៉ីលបាលីស្ទីគរបស់កូរ៉េខាងជើង ទទួលបរាជ័យភ្លាមៗ ក្រោយបាញ់បង្ហោះ

- ព័ត៌មាន Fresh News Plus

១៖ ក្រុមហ៊ុន Toyota គ្រោងផ្អាកការផលិតរយៈពេលខ្លីដោយសារកង្វះខាតបន្ទះឈីប

២៖ ក្រុមហ៊ុន Meta រងការផាកពិន័យជិត ១៩លានដុល្លារអាមេរិកលើការបំពានទិន្នន័យ

៣៖ Intel ប្តេជ្ញាចិត្តវិនិយោគ ៣៦ពាន់លានដុល្លារ ដើម្បីជំរុញការផលិតបន្ទះឈីបនៅអឺរ៉ុប

៤៖ កីឡដ្ឋាន Camp Nou របស់ក្លិប Barcelona នឹងត្រូវប្តូរឈ្មោះថ្មីចាប់ពីខែកក្កដា ឆ្នាំ២០២២

៥៖ មិនអាចលក់សំបុត្របាន Chelsea ស្នើលេងបិទទ្វារជាមួយ Middlesbrough ក្នុងពាន FA Cup

៦៖ Lodi តែតបញ្ចូលទី ១គ្រាប់ជួយ Atletico ទម្លាក់ Man Utd ចេញពី Champions ត្រឹមវគ្គ ១៦ក្រុម

៧៖ ច្បាស់ការហើយ! ក្រុម BTS, តារាចម្រៀងល្បី Billie Eilish និងតារាល្បីផ្សេងទៀត នឹងឡើងសម្តែងក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏ធំ «Grammys Awards» នាខែក្រោយនេះ

៨៖ កីឡាករ Salah របស់ Liverpool ត្រឡប់ចូលហ្វឹកហាត់វិញ មុនជំនួបទល់នឹង Arsenal

៩៖ Eriksen វិលចូលក្រុមជម្រើសជាតិដាណឺម៉ាកវិញ ជាលើកដំបូង ចាប់តាំងពីមានបញ្ហាសាច់ដុំបេះដូង

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)