(ភ្នំពេញ)៖ ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានចេញលិខិត ថ្លែងអំណរគុណ ដល់សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យសព និងផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសាររបស់គាត់ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន។

លិខិតថ្លែងអំណរគុណរបស់ឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ដែលបានចូលរួមក្នុងពិធីបុណ្យសព និងផ្ញើលិខិតរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារ
យើងខ្ញុំ ចំពោះមរណភាពមហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ត្រូវជាស្វាមី និងត្រូវជាឪពុក ឪពុកក្មេក ជីតា ជីតាទួត ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញរបស់យើងខ្ញុំ»

ការចូលរួមរំលែកទុក្ខនេះ បានបញ្ជាក់នូវដឹកចិត្តស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅបំផុតចំពោះរូបខ្ញុំ និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសមានចិត្តដ៏ថ្លៃថ្លាឧត្តុង្គឧត្តមរបស់ សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី។

តាងនាមក្រុមគ្រួសារយើងខ្ញុំទាំងអស់ ខ្ញុំសូមគោរពប្រសិទ្ធពរជ័យសិរីមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ទទួលនូវសេចក្តីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅពីខ្ញុំ។

សូមជម្រាបថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ ឧកញ៉ា លឹម ប៊ុនហូវ បានទទួលមរណភាព កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនា ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ៕