(ភ្នំពេញ)៖ យន្តការដោះស្រាយវិវាទពាណិជ្ជកម្មដែលរឹងមាំ គឺមានសារៈសំខាន់ណាស់សម្រាប់សហគមន៍អាជីវកម្ម។ ការស្ទង់មតិគឺជាចំណុចគន្លឹះសំខាន់មួយដើម្បីវាយតម្លៃបរិយាកាសវិនិយោគ នៅក្នុងទីផ្សារក្នុងគោលបំណងអភិវឌ្ឍការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាពសម្រាប់វិវាទពាណិជ្ជកម្ម។

ការស្ទង់មតិនេះត្រូវបានរៀបចំដោយ មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham) ដែលទទួលបានការឧបត្ថម្ភពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក។

យើងបានសហការគ្នារៀបចំការស្ទង់មតិនេះ ដើម្បីសម្រេចកម្មវត្ថុដូចខាងក្រោម៖

*ទី១៖ ដើម្បីវាស់វែងកម្រិតនៃការយល់ដឹង ការប្រើប្រាស់ និងតម្រូវការទីផ្សារសម្រាប់ការដោះស្រាយវិវាទពាណិជ្ជកម្មក្រៅប្រព័ន្ធតុលាការ តាមរយៈមជ្ឈត្តកម្ម និងសន្ធានកម្ម។

*ទី២៖ ដើម្បីវាស់វែងការប្រើប្រាស់ និងការពេញចិត្តចំពោះយន្តការដែលមានស្រាប់ក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

*ទី៣៖ ដើម្បីទទួលបានមតិកែលម្អសម្រាប់លើកកម្ពស់ការយល់ដឹង ពង្រឹងសេវាកម្ម និងបំពេញតាមការរំពឹងទុករបស់អ្នកប្រើប្រាស់។

ដើម្បីសម្រេចបានកម្មវត្ថុខាងលើ ការស្ទង់មតិនេះគឺបើកចំហសម្រាប់គ្រប់វិស័យសេដ្ឋកិច្ច។ យើងមានសំណួរបន្ថែមសម្រាប់វិស័យធនាគារ (សំណួរ ៨៣-៩៧) ដើម្បីស្វែងយល់អំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទាក់ទងនឹងបំណុល។ យើងសូមអញ្ជើញភាគីពាក់ព័ន្ធ បុគ្គល និងស្ថាប័ននានា ជួយបំពេញការស្ទង់មតិនេះ។ អ្នកឆ្លើយតប រួមមានអ្នកប្រកបអាជីវកម្ម/ភាគីវិវាទ អ្នកគ្រប់គ្រង/មេធាវីប្រចាំស្ថាប័ន មជ្ឈត្តករ សន្ធានករ មេធាវី និងមន្ត្រីតុលាការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាដើម។ យើងដឹងថា គ្រប់សំណួរ មិនមែនសុទ្ធតែពាក់ព័ន្ធអ្នកឆ្លើយតបអាចឆ្លើយបាននោះទេ។ អ្នកឆ្លើយតប សូមរំលងសំណួរមិនពាក់ព័ន្ធ ហើយបន្តចូលទៅផ្នែកដែលពាក់ព័ន្ធ។

ការផ្តល់មតិបំពេញទម្រង់នេះ មានសារៈប្រយោជន៍ក្នុងការលើកកម្ពស់សេដ្ឋកិច្ច ជាពិសេសគឺបង្កបរិយាកាសល្អសម្រាប់សហគមធុរកិច្ច។ មូលហេតុគឺដោយសារការយល់ដឹងសន្ធានកម្មបង្កើតទំនាក់ទំនងល្អនិងការពារកុំឲ្យមានវិវាទ ។ ករណីកើតមានវិវាទហើយ ក៏សន្ធានកម្មជួយរក្សាបាននូវទំនាក់ទំនង។ ការដោះស្រាយតាមសន្ធានកម្ម ជួយឲ្យភាគីរិះរកនិងយកជម្រើស ដែលខ្លួនឯងចង់បាន ហើយអាចឲ្យបន់បែនបានក្នុងដំណើរដោះស្រាយនោះ។

ការស្ទង់មតិនឹងចំណាយពេលប្រហែល ២០ នាទីដើម្បីបញ្ចប់។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការចំណាយពេលវេលារបស់អ្នក។ អ្នកអាចចែករំលែកបន្តអំពីការស្ទង់មតិនេះទៅកាន់ភាគីដែលពាក់ព័ន្ធផ្សេងៗទៀតបាន។ កាលបរិច្ឆេទឈប់ទទួលសម្រាប់ការឆ្លើយតបគឺ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ការចូលរួមរបស់អ្នកក្នុងការស្ទង់មតិនេះ គឺត្រូវបានរក្សាទុកជាការសម្ងាត់។ អ៊ីម៉ែលត្រូវបានប្រើតែនៅពេលដែលមានតម្រូវការដើម្បីបញ្ជាក់សំណួរនិងការឆ្លើយតបតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានចម្ងល់ សូមទូរស័ព្ទទៅលោក សឹម សុរិយ៉ា តាមលេខ ០១២៨២២០០១ ឬអ៊ីម៉ែល [email protected]

សូមចុងលីង ដើម្បីចួលរួមក្នុងការស្ទង់មតិ៖ https://docs.google.com/forms/d/e/1FAIpQLSdNgTnDDkTUbplE2uABLyS9AHKHA04OIbp3qUKRFYcAabVoaw/viewform