(ភ្នំពេញ)៖ អគ្គមហាឧបាសក លឹម ឈុន ដែលត្រូវជាជាលោកឪពុកបង្កើត លោកឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ បានទទួលមរណភាព នៅថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២នេះ នៅវេលាម៉ោង៣៖០៦នាទីទៀបភ្លឺ ក្នុងជន្មាយុ ៩៧ វស្សា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមគ្រួសារសព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សពអគ្គមហាឧបាសក លីម ឈុន ត្រូវបានតម្កល់នៅគេហដ្ឋានលេខ ៦២ ផ្លូវលេខ ២១៤ (សម្ដេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៃព្រះពុទ្ធសាសនា។

ដំណឹងនេះចាត់ទុកជាសេចក្តីយាង និងគោរពអញ្ជើញ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ លោក លោកស្រី អ្នកនាងកញ្ញា ចូលរួមក្នុងពិធីបុណ្យសពដែលប្រារព្ធនៅគេដ្ឋានលេខ ៦២ ផ្លូវលេខ ២១៤ (សម្តេចប៉ាន) សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ពិធីដង្ហែសព នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៧៖១១ នាទី ព្រឹក៕