(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ពន្សាំងថ្មី ចំនួន៣៥០នាក់ ស្រី១៧០នាក់ ក្នុង២៤ភូមិ នៃសង្កាត់ពន្សាំង។

ពិធីប្រកាសបញ្ចូលសមាជិក បានធ្វើឡើងក្រោមអធិបតីភាព លោក សុខ សម្បត្តិ ប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង និងលោក ម៉ៅ បូរ៉ា អនុប្រធានប្រចាំការកម្មាធិការគណបក្សខណ្ឌ និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយសង្កាត់ពន្សាំង។

បន្ទាប់ពីបញ្ចប់ពិធី លោកប្រធានគណៈកម្មាធិការគណបក្សខណ្ឌ បានឧបត្ថម្ភ ជូនសមាជិក សមាជិកា ក្នុងម្នាក់ៗ ទទួលបាន អាវបក្ស១ មួកបក្ស១ និងថវិកា ២០០០០រៀលផងដែរ៕