(ភ្នំពេញ)៖ លោកស្រី ឌី សោភ័ណ្ឌ ភេទស្រី អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរលេខ ០១០៣៦៦៦៣៣ (០១) មានអាសយដ្ឋានបច្ចុប្បន្នផ្ទះលេខ ៨៥អ្វេស ផ្លូវ២៧១ ភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម។

លោកស្រីបានឲ្យដឹងថា លោកស្រីមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបាន ហើយយកទៅប្រើប្រាស់ខុសច្បាប់នោះទេ។

លោកស្រី ឌី សោភ័ណ្ឌ បានឱ្យដឹងថា ចំពោះលិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើមមួយកន្លែងទំហំ ១៤០ម៉ែត្រក្រឡា ស្ថិតនៅភូមិក្រាំងតានូ សង្កាត់ សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញដែលមានព្រំប្រទល់, ខាងជើងទល់នឹងម៉ៅ ឈៀប, ខាងត្បូងទល់នឹងជួន គឹមឡេង, ខាងកើតទល់នឹងចំណីផ្លូវ, ខាងលិចទល់នឹងស៊ុត បុធឿន។

លោកស្រីបានបញ្ជាក់ថា លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ពិតជាបានបាត់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលវត្តច្បាប់ដើមពិតប្រាកដមែន និងពិតជាមិនបានយកទៅដាក់ជួល បញ្ចាំ ឬធ្វើអំណោយទានទៅឱ្យជន ណាមួយ ពុំមានពាក់ព័ន្ធទំនាស់ ឬដីកាហាមឃាត់របស់តុលាការ និងពុំមានពាក់ព័ន្ធដីសាធារណៈ ដែលរដ្ឋបានហាមឃាត់ឡើយ។

លោកស្រីបញ្ជាក់ថា «បើថ្ងៃក្រោយមានជនណាមកទាមទារ ឬ តវ៉ាថា ដី/ផ្ទះ ខាងលើនេះ មិនមែនរបស់ខ្ញុំនោះ ខ្ញុំបាទសូមទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់»