(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណជាង២៤.៣លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណជាង ៣៣,២ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេស ម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៥,៩០៣,១៤៧នាក់ (ស្លាប់ ៤១,២៩០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨៩,៩៧៤នាក់ (ស្លាប់ ១៥១,៩៥១នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៨០១,០៣៦នាក់ (ស្លាប់ ៣៣,៧២០នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧០,១៧៧នាក់ (ស្លាប់ ៥៧,៤៤១នាក់)
* ថៃ ឆ្លងចំនួន ៣,១៨៤,៨២៥នាក់ (ស្លាប់ ២៣,៧១២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩២៩,៧៣៥នាក់ (ស្លាប់ ១,១៣៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០៤,៨៦០នាក់ (ស្លាប់ ១៩,៤០៦នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៥,៩៣៤នាក់ (ស្លាប់ ៦៤១នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៤,០៦៨នាក់ (ស្លាប់ ៣,០៤៧នាក់)
* ព្រុយណេ ឆ្លងចំនួន ១០៦,៥៣៨នាក់ (ស្លាប់ ១៦៣នាក់)៕