(បន្ទាយមានជ័យ)៖ នគរបាលព្រំដែនគោក៨៩១ បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ២នាក់ ដែលលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃមកកម្ពុជា។ ការឃាត់ខ្លួននេះ បានធ្វើឡើងនៅយប់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ២៣៖០៩នាទី ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាននគរបាលការពារព្រំដែនគោកនៃវរ:សេនាតូចលេខ៨៩១ បានដឹកនាំកម្លាំងប៉ុស្តិ៍ក្បាលស្ពាន សហការជាមួយកងកម្លាំងកងទ័ពថ្មើរជើងលេខ៥១ និងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរលួចឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ មានចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម៖

១៖ ឈ្មោះ អឺម ណាគា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ
២៖ ឈ្មោះ លីន ឈៀត ភេទប្រុស អាយុ៤១ ឆ្នាំរស់នៅភូមិតាបៅ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំងកម្លាំងប៉ុស្តិ៍ក្បាលស្ពាន ដឹកនាំដោយ លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ក្បាលស្ពាន បញ្ជូនពួកគាត់យកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលសំចតនៅសាលាបឋមសិក្សាហ៊ុន សែន ព្រហ្មនិមិត្ត ស្ថិតនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕