(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន១២៥នាក់ ក្នុងនោះករណីនាំចូលចំនួន១នាក់ និងឆ្លងក្នុងសហគមន៍១២៤នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣៤៥នាក់ និងស្លាប់១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៤,០៦៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨,៩៦៨នាក់, ស្លាប់សរុបចំនួន ៣,០៤៧នាក់៕