(បន្ទាយមានជ័យ)៖ អាជ្ញាធរកម្ពុជា-ថៃ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បានបើកកិច្ចពីដំណើរការបើកជាបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-ច្រកណងអៀន រវាងស្រុកអារ័ញ្ញ ខេត្តស្រះកែវ ជាប់គ្នាច្រកអន្តរជាតិប៉ោយប៉ែត ខេតបន្ទាយមានជ័យ។

ភាគីកម្ពុជាដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, កុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ, លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធអភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ សម្រាប់ភាគីថៃដឹកនាំដោយលោក បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះភាគីកម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ។ ទោះបីជាអគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរ។

លោក អ៊ុ រាត្រី បានបញ្ជាក់ថា «ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឱ្យដំណើរការថ្ងៃណា ពេលណានោះទេពេលនេះរដ្ឋាបាលខេត្តនឹងធ្វើរបាយការណ៍រាយការទៅរាជរដ្ឋាភិបាល នៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច»