(ភ្នំពេញ)៖ តំណាងលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ លោកស្រី ជុំ សារ៉ុម ចៅសង្កាត់ស្វាយប៉ាក បាននាំយកថវិកាឧបត្ថម្ភរបស់លោក យឹម លាង ប្រធាន ក្រុមការងារចុះជួយខណ្ឌចំនួន ២,២៥០,០០០រៀល ផ្ដល់ជូនកម្លាំងប្រជាការពារសង្កាត់ ១៥នាក់ មុននឹងចេញល្បាតតាមបណ្ដា ភូមិទាំង៣ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សំដៅលើការពង្រឹងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោកស្រី ជុំ សារ៉ុម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះថា តាមរយៈលោក ឈី ហុង និងលោក សៅ សុគន្ធវឌ្ឍនា អនុប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បាននាំយកថវិការបស់លោក យឹម លាង ចំនួន ២,២៥០,០០០រៀល ឧបត្ថម្ភដល់ លោកស្រី ចំនួន ១៥ ០០០០រៀល សម្រាប់ដោះស្រាយបញ្ហាផ្សេងៗក្នុងសង្កាត់។

លោកស្រី ជុំ សារ៉ុម បានបន្តថា សម្រាប់ថវិកាមួយចំនួនទៀត បន្តឧបត្ថម្ភដល់កម្លាំងប្រជាការពារសង្កាត់ចំនួន១៥នាក់ ដើម្បីលើកទឹកចិត្ត ក្នុងការបំពេញភារកិច្ច ចេញល្បាតតាមបណ្ដាភូមិទាំង៣ លើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សំដៅពង្រឹងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត នូវការអនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក្រៅពីការចូលរួមរៀបចំឱ្យមានរបៀបរៀបរយ ទាំងធ្វើចរាចរសម្រួលតាមដងផ្លូវ និងជួសជុល លាងសម្អាតផ្លូវជាដើម ជូនប្រជាពលរដ្ឋ៕

សូមបញ្ជាក់ថា សម្រាប់កម្លាំងប្រជាការពារសង្កាត់ ១៥នាក់ ក្នុងនោះម្នាក់ ១៥០០០០រៀល៕