(ព្រះសីហនុ)៖ លោក ជួន ណារិន្ទ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់៣ និងជាប្រធានគណៈកម្មាធិការ (ខ២៧) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចាត់ក្រុមការងារនាំយកអំណោយមូលនិធិ (ខ២៧) មកប្រគល់ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន៣គ្រួសារ រស់នៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

គ្រួសារក្រីក្រទាំង៣នេះរួមមានទី១គ្រួសារឈ្មោះ សូ ពៅ ភេទស្រី អាយុ៥៩ឆ្នាំ ស្នាក់នៅក្រុម១៣ ភូមិ១ សង្កាត់លេខ៣, គ្រួសារទី២ ឈ្មោះ សូ ផល្លា ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅក្រុម១៣ ភូមិ១ សង្កាត់លេខ៣ និងគ្រួសារទី៣ ឈ្មោះ សូ ឈាង លី ភេទស្រី អាយុ២២ឆ្នាំ ស្នាក់នៅក្រុម១៣ ភូមិ១ សង្កាត់លេខ៣។

អំណោយដែលប្រគល់ជូន ក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២០គីឡូ, មីមួយកេស, ត្រីខកំប៉ុងមួយឡូ, ទឹកត្រី៣ដប, ទឹកសុីអុីវ៣ដប, ស្ករមួយគីឡូ, អំបិលមួយគីឡូ, ប៊ីចេង ២៥០ក្រាម, ប្រេងឆាមួយលីត្រ និងទឹកសុទ្ធ ១កេស៕