(កំពង់ធំ)៖ កាលពីកន្លងទៅថ្មីៗនេះ នៅភូមិសាលាពពេល ភូមិត្រពាំងក្រោល ភូមិសាលាវិស័យ ភូមិខ្វាន់ទៀង និងភូមិគគីរដែលដឹកនាំដោយលោក ជិន ហុីន មេឃុំសាលាវិស័យ និងគណៈកម្មការលទ្ធកម្មឃុំ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសទីចាត់ការ វិនិយោគសាលាខេត្ត មន្ត្រីការិយាល័យសាលាស្រុក គាំទ្ររដ្ឋបាលឃុំ និងគណៈកម្មការគ្រប់គ្រងថែទាំគម្រោងថ្នាក់ភូមិ។

នៅពេលចុះត្រួតពិនិត្យ និងវាយតម្លៃការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហម និងមូលនិធិឃុំ លោក ជិន ហ៉ីន មេឃុំសាលាវិស័យ បានបង្ហាញពី គម្រោងនេះស្ថាបនាសាងសងដោយក្រុមហ៊ុន រឿង ណាក់ ថវិកាឆ្នាំ២០២០ ចំណាយថវិកាអស់ចំនួន១៥១លានរៀល ដែលមានប្រវែង៩៣០០ម៉ែត្រ និងលូ១កន្លែង។ ចំពោះថវិកាឆ្នាំ២០២១សាងសងដោយ ក្រុមហ៊ុន លី លឹមជៀវ ឲ្យចំណាយថវិកាអស់ចំនួន១៥០លានរៀល មានប្រវែង៣០០០ម៉ែត្រ សរុបប្រវែងផ្លូវទាំង២គម្រោង ប្រវែង១២,៣០០ម៉ែត្រ ដែលមានទំហំខ្នងលើ ៥ម៉ែត្រចំណាយទឹកប្រាក់អស់៣០២,០២០,០០០រៀល។

លោកមេឃុំ ក៏បានបន្តទៀតថា គម្រោងនេះបានសាងសង់ក្នុងទីប្រជុំជនជាការកែលម្អ និងជាប្រយោជន៍សម្រាប់ឲ្យការធ្វើដំណើរ ពិសេសសិស្សសាលា និងការដឹកដំណាំកសិផលនានា ដែលជាចំណងដៃថ្មីបន្ថែមទៀតពី រដ្ឋបាលឃុំសាលាវិស័យលើចំណងដៃ ជាច្រើនដែលបានស្ថាបនាសាងសង់។

លោកមេឃុំ ក៏បានថ្លែងអំណរគុណដល់ម្ចាស់គម្រោងសាច់ប្រាក់ពលកម្មគាំទ្រដោយ មន្ទីរអភិវឌ្ឍន៍ជនបទ និងហិរញ្ញវត្ថុ ជាគម្រោងរាជរដ្ឋាភិបាលកម្ពុជា ជូនប្រជាពលរដ្ឋគ្រប់ភូមិទាំងអស់មានផ្លូវខ្វាត់ខ្វែងសម្រាប់មធ្យោបាយធ្វើដំណើរលឿនងាយស្រួល និងការពង្រីកលំនៅឋានរបស់ប្រជាពលរដ្ឋក្នុងឃុំសាលាវិស័យទាំងមូល៕