(ព្រះសីហនុ)៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តាំងលោកវរសេនីយ៍ឯក ប៊ូ គឹមស៊ន ស្នងការរង អមដំណើរជាមួយនាយការិយាល័យបុគ្គលិក លោកនាយការិយាល័យភស្តុភារ នាំយកអំណោយគ្រឿងបរិភោគមួយចំនួន និងថវិកា ចែកជូនដល់សិក្ខាកាមដែលកំពុងសិក្សានៅសាលាភូមិភាគ៣ ដែលថវិកាត្រូវបានផ្តល់ជូនសិក្ខកាមជាស្រ្តី។

សិក្ខាកាមជានារី សម្រាប់ថ្ងៃសិទ្ធិនារីចំនួន៨នាក់ ក្នុងម្នាក់ៗ៨០០០០រៀល និងមានសម្ភារផ្សេងៗទៀតដូចជា៖ ត្រីងៀត៤០គីឡូ, ត្រីខ២កេះធំ, ម៉ាស់៧៩ប្រអប់, ទឹកសុទ្ធ៨០យួរ, ទឹកក្រូច១០កេះ, Test Covid19 ចំនួន៥ប្រអប់, មី ចំនួន៣កេះធំ, ថ្នាំចិន៧០ប្រអប់, ផ្លែប៉ោម៥កេះធំ, ថ្នាំវីតាមីន C ចំនួន២កំប៉ុងធំ, ថ្នាំ PARA ចំនួន២កំប៉ុងធំ។

លោកស្នងការរង បានផ្តាំផ្ញើការសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោស្នងការ ដល់សិក្ខាកាមទាំងអស់ និងបាននាំយកគ្រឿងបរិភោគមួយចំនួន និងថវិកាទាំងនេះជូនដល់សិក្ខាកាមជាស្រ្តីផងដែរ៕