(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណជាង២២.៩លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណជាង ៣៣ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨០,៣១០នាក់ (ស្លាប់ ១៥១,១៣៥នាក់)
* វៀតណាម ឆ្លងចំនួន ៤,៧៧៦,៨៧៣នាក់ (ស្លាប់ ៤០,៩៧៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៩,២៨៣នាក់ (ស្លាប់ ៥៧,១៨២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៧១១,១៩៩នាក់ (ស្លាប់ ៣៣,៤៩៧នាក់)
* ថៃ ឆ្លងចំនួន ៣,០៨៨,៨៧៣នាក់ (ស្លាប់ ២៣,៤៤១នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៨៥,៥៩៣នាក់ (ស្លាប់ ១,១១០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០២,៣២១នាក់ (ស្លាប់ ១៩,៣៩៨នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៤,៧៥៩នាក់ (ស្លាប់ ៦៣៤នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៣,២៦៣នាក់ (ស្លាប់ ៣,០៤៣នាក់)
* ព្រុយណេ ឆ្លងចំនួន ១០០,១៧៣នាក់ (ស្លាប់ ១៥៥នាក់)៕