(កោះកុង)៖ ឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅរសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ បានជូនវត្ថុអនិស្សាវរីយ៍ជូនដល់កងកម្លាំងនគរបាលជាតិជាស្ត្រី ដើម្បីអបអរសាទរទិវាខួបលើកទី១១១ ជាមាតាពិភពលោក។

លោកឧត្តមសេនីយ៍ គង់ មនោ បានលើកឡើងថា ស្ត្រីជាមាតាពិភពលោក ហើយលោកសូមចូលរួមគាំទ្រក្នុងថ្ងៃអបអរសាទរិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២២ ដែលជាទិវាអន្តរជាតិនារី ស្ត្រីនិងបុរសមានសិទ្ធិដូចគ្នាដូចជា កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ ការដឹកនាំប្រទេសជាតិ ការការពារប្រទេសជាតិ ដែលស្រ្តីអាចធ្វើបានដូចបុរសដែរ។ ស្រ្តីមានសមត្ថភាពមានធនធានមនុស្សចំណេះដឹងរួមទាំងកម្លាំងចិត្ត ក្នុងការរួមចំណែកកិច្ចការសង្គម។

លោកឧត្តមសេនីយ៍ គង់ មនោ បានបន្តថា ស្រ្តីបានចូលរួមកាន់ប្រដាប់អាវុធការពារប្រទេសជាតិបានដែរឲ្យតែស្ត្រីស្ម័គ្រចិត្ត នៅក្នុងពិភពលោក ស្ត្រីអាចចូលការពារជាតិ ក៏មានចំនួនច្រើនដែរទាំងនេះ គឺជាស្ម័គ្រចិត្តរបស់ស្ត្រី។

ជាក់ស្តែងដូចក្នុងស្នងការដ្ឋាននគរបាលខេត្តយើងមានស្រ្តីជាច្រើនរូប បានស្ម័គ្រចិត្តចូលរួមកាន់បម្រើការងារប្រដាប់អាវុធដើម្បីរក្សាសន្តិសុខជូនប្រជាជន កាន់អាវុធដើម្បីការពារសន្តិភាពជូនប្រទេសជាតិ៕