(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣៥៧នាក់ (ករណីនាំចូល៥៧នាក់ និងសហគមន៍៣០០នាក់), ជាសះស្បើយ៤២៣នាក់ និងស្លាប់១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៤៧លាន ៩៨ម៉ឺននាក់ ស្លាប់ជាង ៦លាននាក់ និងជាសះស្បើយជាង ៣៨១លាន ៥៣ម៉ឺននាក់!

៣៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស របស់ព្រះរាជាណាចក្រថៃឡង់ដ៍ ក្រោយចូលរួមយ៉ាងសកម្មក្នុងលើវិស័យព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងសង្គមកម្ពុជា

៤៖ រុស្ស៊ី នឹងបញ្ឈប់ប្រតិបត្តិការយោធាភ្លាមៗ បើអ៊ុយក្រែនអាចបំពេញតាមលក្ខខណ្ឌ, នេះបើតាមវិមានក្រឹមឡាំង

៥៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៩-១៥ ខែមីនា, អាចមានភ្លៀងពីខ្សោយទៅបង្គួរលាយឡំខ្យល់កន្ត្រាក់

៦៖ អគ្គរដ្ឋទូតអង់គ្លេសប្រចាំអាមេរិកថា សង្រ្គាមនៅអ៊ុយក្រែន មិនដំណើរការតាមផែនការ របស់រុស្ស៊ី

៧៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧០៨,៤០៧នាក់ (គិតត្រឹមថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២)

៨៖ លោក ហ្សេលេនស្គី ព្រមានថារុស្ស៊ីនឹងមិនបញ្ឈប់សង្រ្គាម នៅត្រឹមអ៊ុយក្រែនឡើយ

៩៖ តម្លៃភាគហ៊ុននៅកម្ពុជាចាប់ផ្តើមកើនឡើងវិញ បន្ទាប់ពីធ្លាក់ចុះក្នុងអំឡុងពេលផ្ទុះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន

១០៖ ទំហំពាណិជ្ជកម្មចិន-រុស្ស៉ី កើនជិត៤០ភាគរយ សម្រាប់ខែមករា-កុម្ភៈ ឆ្នាំនេះ ធៀបជាមួយឆ្នាំមុន

១១៖ អ៊ុយក្រែនកោះហៅ កងកម្លាំងរក្សាសន្តិភាពពី UN មកវិញ ដើម្បីយកទៅជួយប្រយុទ្ធតទល់ ជាមួយរុស្ស៉ី

១២៖ អាមេរិកបញ្ចូលថៃ នូវែលសេឡង់ និងទីក្រុងហុងកុង ក្នុងបញ្ជីគោលដៅធ្វើដំណើរ ដែលមានហានិភ័យកូវីដ-១៩ កម្រិតខ្ពស់

១៣៖ សង្រ្គាមអ៊ុយក្រែន៖ ជប៉ុន ប្រកាសបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រី, អភិជនរុស្ស៊ី និងបេឡារុស ៣២នាក់បន្ថែម

១៤៖ អាមេរិក បរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យចិន និងរុស្ស៊ី គាំទ្រដំណោះស្រាយ UN ថ្កោលទោសកូរ៉េខាងជើង

១៥៖ មូលនិធិ IMF ថា សង្គ្រាមនៅអ៊ុយក្រែន នឹងមានផលប៉ះពាល់ធ្ងន់ធ្ងរលើសេដ្ឋកិច្ចពិភលោក

១៦៖ ចក្រភពអង់គ្លេស គាំទ្រប៉ូឡូញ បញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន

១៦៖ ប្រេងឡើងថ្លៃដល់តម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០០៨ ខណៈអាមេរិកនិងអឺរ៉ុបពិចារណាឈប់ទិញប្រេងរុស្ស៊ី

១៧៖ អ៊ុយក្រែនអះអាងថា មេទ័ពរុស្ស៉ីម្នាក់ទៀត ត្រូវបានសម្លាប់ក្នុងសង្រ្គាម

១៨៖ រុស្ស៉ីវ៉ាដាច់អ៉ីរ៉ង់ ក្លាយជាប្រទេសរងទណ្ឌកម្មច្រើនជាងគេលើលោក ដោយសារសង្រ្គាមអ៊ុយក្រែន

១៩៖ វិភាគអន្តរជាតិ៖ ហេតុអ្វីអាមេរិកខ្លួនឯង មិនបញ្ជូនយន្ដហោះចម្បាំងឱ្យអ៊ុយក្រែន, តែស្នើឱ្យប៉ូឡូញធ្វើជំនួស?

២០៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ២៥,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៥០៨នាក់ស្លាប់ ក្នុង១ថ្ងៃ

២១៖ ថៃ៖ មនុស្សជិត ១៩,០០០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃអង្គារនេះ

២២៖ អាមេរិកបញ្ចូលថៃ នូវែលសេឡង់ និងទីក្រុងហុងកុង ក្នុងបញ្ជីគោលដៅធ្វើដំណើរ ដែលមានហានិភ័យកូវីដ-១៩ កម្រិតខ្ពស់

- ព័ត៌មាន Fresh News Plus

១៖ Nissan សម្រេចចិត្តច្បាស់ៗថានឹងបញ្ឈប់ដំណើរការរោងចក្រនៅក្នុងប្រទេសរុស្ស៊ី

២៖ ក្រុមហ៊ុនម៉ាកល្បីលំដាប់ពិភពលោក Gucci, Dior, LV, Chanel, Hermès ប្រកាសឈប់លក់ផលិតផល និងបិទហាងនៅប្រទេសរុស្ស៉ី ជុំវិញវិបត្តិអ៊ុយក្រែន

៣៖ ជម្រុះ World Cup 2022 រវាងអ៊ុយក្រែន និងស្កុតឡេន ត្រូវបានពន្យារពេលហើយ

៤៖ Spurs ស៊ីក្រុមក្បែរបាតតារាង Everton ចាស់ដៃ ដ្បិត Harry Kane រកបាន ២គ្រាប់

៥៖ អតីតអ្នកចាត់ការ Manchester United លោក O'Farrell ស្លាប់ក្នុងវ័យ ៩៤ឆ្នាំ

៦៖ អ្នកចាំទី Bayern កីឡាករ Neuer វិលត្រឡប់ចូលប្រកួតវិញ ក្នុងជំនួបប៉ះក្រុម Salzburg ជើងទី២

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)