(សៀមរាប)៖ ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហេីយកូនបានស្លាប់ភ្លាមៗ ដោយសារខ្យស់កន្រ្តាក់ ដួលរលំផ្ទះសង្កត់ពីលើ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ នៅភូមិខ្នារក្រៅ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

លោក ឈង់ ឈា ស្មៀនឃុំ បានឲ្យដឹងថា គ្រោះធម្មជាតិខ្យល់កន្រ្តាក់បានបណ្ដាលឱ្យផ្ទះពលរដ្ឋចំនួន៣ខ្នង ដួលរាបដល់ដី និងផ្ទះពលរដ្ឋជិត៣០ទៀត របើកដំបូល។

របាយការណ៍អាជ្ញាធរស្រុកស្វាយលើបង្ហាញថា ជនរងគ្រោះឈ្មោះ ថៃ ហីង ភេទស្រី អាយុ៣០ឆ្នាំ រងរបួសធ្ងន់ត្រូវជាម្តាយ រស់នៅភូមិឃុំកើតហេតុខាងលើ ហេីយឈ្មោះ លូយ សូរិយា ភេទប្រុសអាយុ ៥ឆ្មាំ បាន ស្លាប់។ ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ទិន ធី ភេទស្រី អាយុ៣៣ឆ្នាំបែកក្បាលរងរបួសធ្ងន់ រស់នៅភូមិឃុំខាងលើ។

ប្រជាពលរដ្ឋបានជួយយកមនុស្សចេញពីគំនរបាក់បែក និងបានបញ្ជូនទៅមណ្ឌលសុខភាពភ្លាមៗផងដែរ៕