(បន្ទាយមានជ័យ)៖ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយរុះរើ ជួសជុលផ្ទះជូនប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅភូមិក្នុងផ្លូវបំបែក ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាឱកាសនោះដែរ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បាននាំយកស័ង្កសី ជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិនេះផងដែរ។

សូមបញ្ជាក់ថា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជារៀងរាល់ឆ្នាំ គឺទទួលរងគ្រោះដោយខ្យល់កន្រ្តាក់បង្កឱ្យខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋ សាលារៀន វត្តអារាម។ល។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តែងតែបានផ្តល់ស័ង្កសី ដើម្បីរក្សាទុកនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១៤ ត្រៀមសម្រាប់ជួយជួសជុល និងកសាងផ្ទះជូនប្រជាពលរដ្ឋឡើងវិញ ក្នុងប្រតិបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បានទាន់ពេលវេលា៕