(ភ្នំពេញ)៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA និងរដ្ឋបាលរាជធានីភ្នំពេញ ក្រុមសិក្សា JICA នឹងធ្វើការចុះស្ទង់មតិតាមលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយជ្រើសរើសយក៥០០០ខ្នងផ្ទះ ដើម្បីប្រមូលនូវទិន្នន័យទាក់ទង

នឹងការធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ទៅដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២។

នៅក្នុងសេចក្តីជូនដំណឹងរបស់ JICA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្រងសំណួរស្ទង់មតិ ស្តីពីការធ្វើដំណើរមាន៣ផ្នែក, ផ្នែកទី១៖ ទាក់ទងនឹងក្រុមគ្រួសារពិសេសពត៌មានដែលទាក់ទងនឹងស្ថានភាពនៃការធ្វើដំណើរ ផ្នែកទី២៖ ទាក់ទងនឹងសមាជិកនីមួយៗ ក្នុងក្រុមគ្រួសារ និងផ្នែកទី៣៖ ទាក់ទងនឹងព័ត៌មានលម្អិតនៃការធ្វើដំណើររបស់សមាជិកនីមួយៗក្នុងគ្រួសារ។

ទិន្នន័យដែលទទួលបានពីការស្ទង់មតិ ស្តីពីការធ្វើដំណើរក្នុងរាជធានីភ្នំពេញនេះ ជាធាតុចូលដ៏មានសារៈសំខាន់សម្រាប់ការវិភាគ តម្រូវការធ្វើដំណើរនិងជាមូលដ្ឋាន សម្រាប់ធ្វើបច្ចុប្បន្នភាពផែនការមេដឹកជញ្ជូនសំរាប់ទីក្រុងភ្នំពេញនាពេលអនាគត៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ JICA ៖